Posted on Leave a comment

តើពាក្យ «លាភ» មានន័យដូចម្ដេច ?


លាភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបាន ដំណើរប្រទះលើការបាន អ្វីៗដែលគួរបាន; ចំណេញ។
ឧទាហរណ៍៖ មានលាភ កើតលាភ ខាតលាភ ។

                     ប្រើជាបទសមាស បើរៀងពីខាងដើម អ. ថ. លាភ: រៀងពីខាងចុង អ. ថ. លាប ដូចជា : លាភគិទ្ធ ដែលជាប់ជំពាក់ដោយលាភ ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្តីជាប់ចិត្តក្នុងលាភ ។ លាភតណ្ហា (—តន់-ហា) ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ។ លាភន្តរាយ (លាភ័ន-ត:រ៉ាយ; < លាភ + អន្តរាយ) សេចក្ដីអន្តរាយលាភ ។ លាភវិនាស ការខូចលាភ ដំណើរខាតខានបាន ។ លាភសក្ការ: លាភនិងសក្ការ: ។ លាភសន្ដោស (—សន់ដោស) សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួន គឺបានប៉ុន្មានយកប៉ុណ្ណោះ មិនរវះរវាមហួសពីការបាន ។ លាភសម្ប័ទ ឬ —សម្បទា (—សំ-ប័ត ឬ—ស័មប៉:ទា) សេចក្ដីសមប្រកបដោយការបាន ។ លាភាលាភ (< លាភ + អលាភ) ការបាននិងការខានបាន ឬការខាតបង់ ។ ល ។ ធនលាភ (ធ:ន:—) ការបានទ្រព្យ ។ ធម្មលាភ (ធ័ម-ម:—) ឬ ធម្មិកលាភ (ធ័ម-មិក:—) ការបានដោយធម៌ (បានដោយត្រឹមត្រូវ) ។ បច្ចយលាភ (បុ័ច-ច:យ៉:—) ការបាននូវបច្ច័យ ។ បុញ្ញលាភ (ប៉ុញ-ញ៉:— ) ការបានដោយសារបុណ្យ ។ បុត្តលាភ (ប៉ុត-ត:—) ការបានកូន។ មិត្តលាភ (មិត-ត:—) ការបានមិត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply