លាមក
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) អាក្រក់ ពុំប្រសើរ ថោកទាប ថយថោក ។
ឧទាហរណ៍៖ អំពើលាមក មនុស្សលាមក ។
ខ្មែរប្រើជា ន. សំដៅសេចក្ដីថា “ឧច្ចារៈ” ក៏បាន។
ឧទាហរណ៍៖ បន្ទោលាមក ស្អុយដូចលាមក ។
ប្រើជាបទសមាស (អ. ថ. លាមៈកៈ) ។
ឧទាហរណ៍៖ លាមកកម្ម អំពើអាក្រក់ ។ លាមកធម៌ ធម៌លាមក គឺសភាវៈដែលនាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ។ លាមកភណ្ឌ របស់ថោកទាប ។ លាមកភាព ភាពថោកទាប ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖