Posted on Leave a comment

តើពាក្យ «លាំ» មានន័យដូចម្ដេច ?


លាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អណ្ដាតស្រឡៃ ឬប៉ី ។
ឧទាហរណ៍៖ លាំស្រឡៃ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទើរតែនឹងដូចគ្នា ឬប៉ុនគ្នា រលឿគ្នា ប្រហែលគ្នា ស្រដៀងគ្នា។
ឧទាហរណ៍៖ សម្បុរលាំគ្នា មាត្រលាំគ្នា; ចេះលាំៗគ្នា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្ទើរតែនឹងដូចគ្នា ឬប៉ុនគ្នា រលឿគ្នា ប្រហែលគ្នា ស្រដៀងគ្នា។
ឧទាហរណ៍៖ សម្បុរលាំគ្នា មាត្រលាំគ្នា; ចេះលាំៗគ្នា ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ស. លាំ ឬ លាំ អ. ថ. លុ័ម ) ក្រៃលែង ប្រសើរ ផុត ជាជាង ។
ឧទាហរណ៍៖ ប្រសើរលើសលាំ ល្អលើសលាំ ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា បណ្ដា ជំនុំ អម្បាល; ពាក្យសម្រាប់ដករំលែកចំនួននីមួយអំពីចំនួនស្មើគ្នាឬច្រើន ឲ្យដាច់ចេញដោយឡែក។
ឧទាហរណ៍៖ លាំកូនទាំងបួននាក់នោះ កូនពីរនាក់ប្រឡៃប្រកោចោលម្សៀត (ច្រើនប្រើតែពីក្នុងសម័យបុរាណ; សម័យឥឡូវនេះច្រើនប្រើតែ បណ្ដា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply