លិខិតឆ្លងដែនធម្មតា
👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋខ្មែរដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។
លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឱ្យពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ធ្វើដំណើរទៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ។
ឧទាហរណ៍៖ យោងតាមអនុក្រឹត្យលេខ៦៨ អនក្រ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៤ នៅព្រះរាជាណាចក្រកម្ពុជា លិខិតឆ្លងដែនធម្មតាសម្រាប់ផ្តល់ជូនពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅសម្រាប់ធ្វើដំណើរទៅបរទេស។ កុមារអាយុតិចជាង ១៨ឆ្នាំ ស្នើសុំលិខិតឆ្លងដែននេះផ្ទាល់ខ្លួនបាន បើមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឳពុកម្តាយ ឬអាណាព្យាបាលដោយមានភ្ជាប់បណ្ណសម្គាល់គ្រួសារ ឬសំបុត្រកំណើតភ្ជាប់មកជាមួយពាក្យសុំលិខិតឆ្លងដែនរបស់សាមីខ្លួន។ ក្នុងករណីមានអាយុតិចជាង ១២ឆ្នាំ ហើយធ្វើដំណើររួមជាមួយឳពុកម្តាយ ឬអាណាព្យាបាល កុមារទាំងនោះត្រុវចុះក្នុងលិខិតឆ្លងដែន ឬឯកសារធ្វើដំណើររបស់ឳពុកម្តាយ ឬអាណាព្យាបាល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖