លិង្គត្ថេនក:
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —នក; សំ. —ស្តេនក) អ្នកលួចភេទ គឺបុរសដែលក្លែងធ្វើជាអ្នកបួសខ្លួនឯង, ឥតមានគ្រូឧបជ្ឈាយ៍ឬអាចារ្យណាបំបួសឡើយ, ប្រកាសខ្លួនថាជាសាមណេរ នៅរួមជាមួយនឹងសាមណេរមែនទែន, ហៅថា ថេយ្យសំវាសកៈ ហាមមិនឲ្យបួស (ព. វិ. ពុ. ។ ម. ព. ថេយ្យសំវាសកៈ ផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖