Posted on Leave a comment

តើពាក្យ «លិបិការ» មានន័យដូចម្ដេច ?


លិបិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកធ្វើអក្សរ គឺស្មៀន ស្មេរ; ជាងឆ្លាក់អក្សរ; បើស្ត្រីជា លិបិការិកា (វេវ. លេខកៈ លេខិកា) ។ លិបិការកម្ម (លិប៉ិការ៉ៈក័ម) ការឬមុខការរបស់ស្មៀន (វេវ. លេខកកម្ម) ។ លិបិការកិច្ច ឬ —ក្រឹត្យ (លិប៉ិការ៉ៈ—) ការរវល់របស់ស្មៀន (វេវ. លេខកកិច្ច ។ លិបិការដ្ឋាន ឬ —ស្ថាន (លិប៉ិការុ័ត-ឋាន ឬ —រុ័ស-ស្ថាន) ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន ( វេវ. លេខកដ្ឋាន ឬ —ស្ថាន ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply