Posted on Leave a comment

តើពាក្យ «លុបន័យ» មានន័យដូចម្ដេច ?


លុបន័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —នយ ) វិធី បែបនៃការលុបអក្សរក្នុងពាក្យ ឬក្នុងសង្កាត់នីមួយចេញខ្លះទុកខ្លះ ទោះលុបតួខាងដើមក្ដី តួកណ្ដាលក្ដី តួចុងក្ដី លុបប៉ុន្មានតួទុកតែត្រឹមប៉ុន្មានតួក្ដី តាមគួដល់ការលុប និងការទុក វិធីលុបយ៉ាងនេះ ហៅថា លុបន័យ ឬ លោបន័យ ដូចជា ឧបាសក ឧបាសិកា លុបទុកតែត្រឹម បាសក សិកា; សុតៈ “ស្ដាប” ចិន្ត “គិត” បុច្ឆ “សួរ” លិខ “សរសេរ កត់ត្រា”; លុបទុកតែត្រឹម សុ. ចិ. បុ. លិ; បុរិស “ប្រុស” ភិក្ខុ “លោកភិក្ខុ” ធម្ម “ធម៌” មហឹស “ក្របី” បង្ក “ភក់” ហំស “សត្វហង្ស” បោក្ខរណី “ស្រះ ឬត្រពាំងមានឈូក” (បញ្ចូលពាក្យ ថី “ស្ត្រី” មួយម៉ាត់ឲ្យបានគត់គូ) ជា ថី-បុ ខុ-ធំ ហឹ-បំ ហំ-បោ; ការលុបតួអក្សរខ្លះទុកខ្លះយ៉ាងនេះជា លុបន័យ ឬ លោបន័យ ( ម. ព. លុប លោប និង រមតិ ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply