Posted on Leave a comment

តើពាក្យ «លុម្បក» មានន័យដូចម្ដេច ?


លុម្បក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ចោរប្លន់ (សរសេរជា លុម្បក: ឬ វិ— ក៏បាន ); បើចោរស្រីជា លុម្បិកា ឬវិលុម្បិកា ។ លុម្បកកម្ម ឬ វិ— អំពើរបស់ចោរប្លន់ អំពើប្លន់ ការប្លន់ ( ប្រើជា លុម្បកម្ម ឬ វិលុម្បកម្ម ក៏បាន) ។ ព. កា. ថា ។
ឧទាហរណ៍៖ រីពួកលុម្បក ប៉ិនខាងការឆ្មក់ ចូលប្លន់អ្នកស្រុក វាហ៊ានចូលប្លន់ ព្រោះមានរនុក ប្រាប់ឲ្យចូលលុក កុំបីញញើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply