Posted on Leave a comment

តើពាក្យ «វត្ត» មានន័យដូចម្ដេច ?


វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. វត៌ ) ប្រព្រឹត្តិ, ការប្រព្រឹត្ត, សេចក្ដីប្រតិបត្តិ; មុខការ, កិច្ច ដែលគួរធ្វើ; នាទី; ការកាន់សីលធម៌; សេចក្ដីគោរព; ទំនៀម, សណ្ដាប់ធ្នាប់។
ឧទាហរណ៍៖ មនុស្សមានវត្តល្អ មនុស្សមានសេចក្ដីប្រតិបត្តិល្អ; សិស្សធ្វើវត្ត ឬ យកវត្តគ្រូ សិស្សធ្វើសេចក្ដីគោរពចំពោះគ្រូ ។ វត្តប្រតិបត្តិ ( វ័ត-ប្រៈតិប័ត ) ការប្រតិបត្តិតាមកិច្ចដែលគួរធ្វើ ។ បើរួមចូលជាមួយនឹងសព្ទដទៃ រៀងពីខាងដើម អ. ថ. វ័ត-តៈ, ដូចជា : វត្តប្បដិវត្ត ( វ័ត-ត័ប-ប៉ៈដិវ័ត ) វត្តប្រតិបត្តិតូចនិងធំ ។ វត្តបទ( –បត់ ) ផ្លូវរបស់សីលធម៌ ។ វត្តវន្ត( –វ័ន ) ដែលមានវត្តប្រតិបត្តិ; បើស្រ្តីជា វត្តវន្តី ឬ វត្តវតី ។ វត្តសមាទាន( –សៈម៉ា– ) ការកាន់វត្តប្រតិបត្តិ ។ វត្តសម្បន្ន ( –សំ-ប័ន ) ដែលបរិបូរដោយវត្តប្រតិបត្តិ; បើស្រ្តីជា វត្តសម្បន្នា ( –ស័ម-ប័ន-ន៉ា ) ។ ល ។

                      ទីដែលមានវត្តប្រតិបត្តិ ( ? ); អាវាសឬអារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ ។
ឧទាហរណ៍៖ ឲ្យកូននៅវត្ត ឲ្យកូនទៅនៅរៀនអក្សរឯវត្ត ។

                      សាលាវត្ត សាលាសម្រាប់ប្រជុំធ្វើបុណ្យក្នុងវត្ត; សាលារៀនក្នុងវត្ត ។ ល ។ បុរាណហៅថា ក្ដី ។
ឧទាហរណ៍៖ ឲ្យកូនទៅនៅក្ដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply