Posted on Leave a comment

តើពាក្យ «វត្ថុធាតុដើមមិនចំពោះ» មានន័យដូចម្ដេច ?


វត្ថុធាតុដើមមិនចំពោះ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញដែលប្រើប្រាស់នៅក្នុងផលិតកម្ម ការសាកល្បង ឬការត្រួតពិនិត្យទំនិញ ប៉ុន្តែមិនមានរូបរាងចូលលាយជាមួយទំនិញ ឬទំនិញដែលប្រើប្រាស់ក្នុងការថែរក្សាអគារ ឬប្រតិបត្តិការនៃបរិក្ខារផលិតដែលទាក់ទងទៅនឹងផលិតកម្មនៃទំនិញ ដែលរួមមាន៖ (i)-ប្រេងឥន្ធនៈ និងថាមពល (ii)-គ្រឿងប្រដាប់ប្រដា ពុម្ព និងចាក់ពុម្ព (iii)-គ្រឿងបន្លាស់ និងសម្ភារៈដែលប្រើក្នុងការរក្សាសម្ភារៈបរិក្ខារ និងអគារ (iv)-ប្រេងសម្រាប់ដាក់គ្រឿងយន្ត ខ្លាញ់ វត្ថុធាតុផ្សំ និងសម្ភារៈផ្សេងៗទៀតដែលប្រើប្រាស់ក្នុងផលិតកម្ម ឬប្រើដើម្បីប្រតិបត្តិឧបករណ៍ ឬអគារ (v)-ស្រោមដៃ វ៉ែនតា ស្បែកជើង សម្លៀកបំពាក់ ឧបករណ៍សុវត្ថិភាព និងវត្ថុធាតុផ្គត់ផ្គង់ផ្សេងៗ (vi)-ឧបករណ៍ គ្រឿង និងវត្ថុធាតុផ្គត់ផ្គង់ ដែលប្រើប្រាស់សម្រាប់ការសាកល្បង ឬការត្រួតពិនិត្យ ទំនិញ (vii)-សារធាតុដាក់បន្ថែម ដើម្បីឱ្យឆាប់ទទួលប្រ-តិកម្មគីមី និងទឹកសម្រាប់រំលាយ និង (viii)-រាល់ទំនិញផ្សេងៗដែលមិនបានលាយចូលគ្នាឱ្យទៅជាទំនិញ ប៉ុន្តែបានប្រើប្រាស់នៅក្នុងការផលិតទំនិញ ដែលអាចមានហេតុផលសមរម្យក្នុងការបង្ហាញថាជាផ្នែកមួយនៃការផលិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply