Posted on Leave a comment

តើពាក្យ «វនស្បតិ» មានន័យដូចម្ដេច ?


វនស្បតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វនស្បតិ; បា. វនប្បតិ “ឈើជាម្ចាស់នៃព្រៃ” )ឈើធំទាំងពួងឬឈើជាចម្បងជាងដើមឈើឯទៀតៗ ក្នុងព្រៃមួយៗ ។ មានន័យមួយផ្សេងថា ឈើដែលបញ្ចេញផ្កាជារូបផ្លែមកតែម្ដង ។
ឧទាហរណ៍៖ ខ្នុរ, ល្វា, ល្វាដី . . . ជាវនស្បតិ ឬ វនស្បតិព្រឹក្ស ( ប្រើជា វនប្បតិ ឬ វនប្បតិព្រឹក្ស ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply