Posted on Leave a comment

តើពាក្យ «វន្ត» មានន័យដូចម្ដេច ?


វន្


មានន័យថា ពាក្យនេះជា បច្ច័យតទ្ធិត ( បា. វន្តុ > វន្ត ) ប្រែថា “មាន” សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលី ច្រើនតែជាអរូបនាម ដែលមានស្រៈ អ, អា នៅទីបំផុត ខាងចុង,ដូចជា កុលវន្ត អ្នកមានត្រកូល, អ្នកមានពូជពង្ស; គុណវន្ត អ្នកមានគុណ; តេជវន្ត អ្នកមានតេជះ; បញ្ញវន្ត អ្នកមានប្រាជ្ញា; យសវន្ត អ្នកមានយស; សីលវន្ត អ្នកមានសីល ។ ល ។ បើស្រ្តីជា –វន្តី ឬ –វតី ដូចជា គុណវន្តី ឬគុណវតី ស្រ្តីអ្នកមានគុណជាដើម។ កាលបើចុះ វន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយប្រើជា គុ. ឬ ន. ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply