Posted on Leave a comment

តើពាក្យ «វិវាទ» មានន័យដូចម្ដេច ?


វិវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរទាស់ទែងគ្នា, ដំណើរឈ្លោះប្រកែកគ្នា : មានវិវាទ, កើតវិវាទនឹងគ្នា ។ វិវាទកម្ម អំពើវិវាទ ។ វិវាទការណ៍ ឬ វិវាទមូល ( –ទៈ– ) ហេតុដែលនាំឲ្យកើតវិវាទ, ដំណើរវិវាទ ។ វិវាទការី ( –ការ៉ី ) អ្នកហៃឈ្លោះ ( បើស្រ្តីជា វិវាទការិនី ) ។ វិវាទបក្ខ ឬ បក្ស ( –ទៈបុ័ក ) ពួកអ្នកវិវាទ, គូវិវាទ ។ វិវាទព័ស្តុ ឬ –វត្ថុ ( –ទៈព័ស ឬ – ទៈវ័ត-ថុ ) រឿងឬដំណើរវិវាទ ។ វិវាទាធិករណ៍ ( សំ. បា. < វិវាទ + អធិករណ ) អធិករណ៍ដែលកើតព្រោះដំណើរទាស់មាត់ពាក្យគ្នា; ការកើតក្ដីព្រោះតែសម្ដី ។ វិវាទាបន្ន ( –ប័ន; សំ. បា. < វិវាទ + អាបន្ន “ដែលដល់, ដែលប្រទះ” ) អ្នកដែលកំពុងមានវិវាទនឹងគ្នាដោយហេតុណាមួយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply