Posted on Leave a comment

តើពាក្យ «វិវាហៈ» មានន័យដូចម្ដេច ?


វិវាហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការនាំកូនស្រីទៅខាងលំនៅកូនប្រុស ឬ នាំទៅកាន់សំណាក់កូនប្រុស ក្នុងវេលារៀបមង្គលការ, ការរៀបចំធ្វើមង្គលការគូបុរសស្រ្តី ។ តាមទំនៀមខ្មែរ, ការនាំកូនប្រុសទៅកាន់សំណាក់កូនស្រី ហៅថា អាវាហៈ ឬ អាពាហ៍; ការនាំកូនស្រីមកកាន់សំណាក់កូនប្រុសវិញ ហៅថា វិវាហៈ ឬ ពិពាហ៍; បើបានធ្វើទាំងពីរប្រភេទ រួមហៅថា អាពាហ៍ពិពាហ៍ ( ម. ព. នេះផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply