Posted on Leave a comment

តើពាក្យ «វិវេក​» មានន័យដូចម្ដេច ?


វិវេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីស្ងាត់; ការស្ងាត់ចាកអារម្មណ៍សៅហ្មង; ការពិចារណាឃើញសេចក្ដីពិត ។ គុ. ស្ងាត់ ។ វិវេកដ្ឋាន ឬ –ស្ថាន ឋានស្ងាត់ ។ វិវេកភាព ( –កៈភាប ) ភាវៈស្ងាត់ ។ វិវេការម្មណ៍ ( បា. < វិវេក + អារម្មណ ) អារម្មណ៍ស្ងាត់ (ចាកសេចក្ដីសៅហ្មង) ។ ( ព. ពុ )
ឧទាហរណ៍៖ កាយវិវេក ( –យ៉ៈ– ) សេចក្ដីស្ងាត់កាយ; ចិត្តវិវេក ( ចិត-តៈ–) សេចក្ដីស្ងាត់ចិត្ត; ឧបធិវិវេក ( អ៊ុ-ប៉ៈ-ធិ- ) សេចក្ដីស្ងាត់កិលេស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply