Posted on Leave a comment

តើពាក្យ «វិសគ៌ៈ» មានន័យដូចម្ដេច ?


វិសគ៌ៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ធៀបនឹង សំ. ជា វិសគ្គ, វិសជ្ជនីយ ) ឈ្មោះវណ្ណយុត្តមួយប្រភេទ (ះ) នេះ ( ហៅ រះមុខ ក៏បាន ); ខាងអក្សរទេវនាគរី ( សម្រាប់សំស្ក្រឹត ) ប្រើជាចំណុចមួយគូលើក្រោម ដូចយុគលពិន្ទុ ( : ), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរ ស ដែលជាតួប្រកប ប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួ ស ទេ, ដូចជា កន្លះ, ពោះ សូរខុសគ្នានឹង កន្លាស់, ពស់ ។ ពាក្យសំស្ក្រឹតដែលមានតួ ហ នៅខាងចុង បើផ្លាស់ ហ ជា វិសគ៌ៈ (ះ) ហើយមិនត្រូវប្រើតួ ហ ថែមទៀតទេ, ដូចជា គ្ឫហ, ចន្ទ្រគ្រាហ, សំគ្រហ, អនុគ្រហ ទៅជា គ្ឫះ ឬ គ្រឹះ, ចន្ទ្រគ្រាះ, សង្គ្រោះ, អនុគ្រោះ; កុំប្រើជា គ្រឹះហ៍ ចន្រ្ទគ្រាះហ៏, សង្រ្គោះហ៍, អនុគ្រោះហ៏ ដូច្នេះឡើយ ( ម. ព. រះមុខ និង វណ្ណយុត្ត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply