Posted on Leave a comment

តើពាក្យ «វិសទិស» មានន័យដូចម្ដេច ?


វិសទិស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ប្រ., ច្រ. ប្រ. វិសទិស; សំ. វិសទ្ឫឝ ) ដែលទីទៃពីគ្នា, មិនដូចគ្នា, ខុសគ្នា, ផ្សេងពីគ្នា; ដែលជាទំនាស់នឹងគា្ន, ផ្ទុយគ្នា ( ព. ផ្ទ. សទិស ឬ សាទិស ) ។ វិសទិសន័យ ( –សៈ–) ន័យផ្សេងគ្នា ( ព. ផ្ទ. សទិសន័យ ) ។ វិសទិសព័ណ៌ ( –សៈ–) ព័ណ៌ឬសម្បុរផ្សេងគ្នា ( ព. ផ្ទ. សទិសព័ណ៌ ) ។ វិសទិសភាព ( –ស.–) ភាពខុសគ្នា, បែបផ្សេងគ្នា ( ព. ផ្ទ. សទិសភាព ) ។ វិសទិសសព្ទ ( –សៈស័ប ) សព្ទដែលមានសេចក្ដីផ្សេងគ្នា, ពាក្យផ្ទុយ
ឧទាហរណ៍៖ ខុសជាវិសទិសសព្ទរបស់ពាក្យត្រូវ , . . . ( ព. ផ្ទ. សទិសសព្ទ, វេវចនៈ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply