Posted on Leave a comment

តើពាក្យ «វិសយ» មានន័យដូចម្ដេច ?


វិសយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិសយ; សំ. វិឞយ ) អារម្មណ៍; គំនិត; ទី, តំបន់; ទីអាស្រ័យ; ភូមិ, ស្រុក; ប្រទេស; ខេត្ត, ដែន; បរិវេណ; មណ្ឌល; ទីបំផុត ( នៃការមើលឃើញ ); នាទី, ផ្នែក ។ ល ។
ឧទាហរណ៍៖ វិស័យរបស់ខ្លួន; ក្រៅវិស័យ, ផុតវិស័យ, ហួសវិស័យ; វិស័យសេដ្ឋកិច្ច ។ វិសយប្បវត្តិ ឬ –ប្រវត្តិ ( –សៈយុ័ប-ប៉ៈវ៉ាត់ ឬ –ប្រៈ– ) ដំណើរប្រព្រឹត្តទៅនៃវិស័យ ។ វិសយរូប ( –សៈយ៉ៈ– ) រូបដែលជាផ្លូវកើតនៃអារម្មណ៍ : រូប, សំឡេង, ក្លិន, រស, សម្ផស្សជាវិសយរូប ។ ចក្ខុវិស័យ ទីបំផុតឬចម្ងាយមួយក្រឡេកមើលទៅឃើញ, ចម្ងាយមួយបំផុតចុងភ្នែក ។ ពុទ្ធវិស័យ វិស័យរបស់ព្រះពុទ្ធ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ Search More in Below Box | ស្វែងរកអ្វីក៏បានឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply