Posted on Leave a comment

តើពាក្យ «វិសាល» មានន័យដូចម្ដេច ?


វិសាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. វិឝាល ) ទូលាយ; ធំ; ប្រសើរ ( ម. ព. ពិសាល ផង ) ។ វិសាលគ្រឹះ ឬ ពិសាល– ( –ល៉ៈ–) ផ្ទះទូលាយ, ផ្ទះធំទូលាយ ។ វិសាលដ្ឋាន ឬ ពិសាល– ( –លុ័ត-ឋាន ) ទីទូលាយ ។ វិសាលសន្តាន ឬ ពិសាល– ( –ល៉ៈសន់ដាន ) សន្តានចិត្តទូលាយ; ដែលមានសន្តានចិត្តទូលាយ : មនុស្សវិសាលសន្តាន ។ វិសេសវិសាល ( វិសែស– ) ទូលាយប្លែក; ប្រសើរ, ប្លែក, ល្អប្លែក; ដែលទូលំទូលាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply