Posted on Leave a comment

តើពាក្យ «វិសុទ្ធ» មានន័យដូចម្ដេច ?


វិសុទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. វិឝុទ្ធ ) បរិសុទ្ធ, ស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល ( ម. ព. ពិសុទ្ធ ផង ) ។ វិសុទ្ធកម្ម ( –សុត-ធៈក័ម ) អំពើបរិសុទ្ធ។ វិសុទ្ធចិត្ត ចិត្តដែលឥតមន្ទិល ។ វិសុទ្ធ**ញ្ញាណ ( –សុត-ធ័ញ-ញាន ) ញាណបរិសុទ្ធ; អ្នកដែលមានញាណដ៏បរិសុទ្ធ : ព្រះសព្វញ្ញុពុទ្ធវិសុទ្ធញ្ញាណ ។ វិសុទ្ធសន្តាន ( –សុត-ធៈសន់-ដាន ) សន្តានដ៏បរិសុទ្ធ; អ្នកដែលមានសន្តានបរិសុទ្ធ, អ្នកមានអំពើដ៏ស្អាត ។ ល ។ **ពាក្យ “វិសុទ្ធ” ត្រូវបានកែសម្រួលពីពាក្យដើម “សុទ្ធ” ទើបសមស្របតាមបរិបទនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply