Posted on Leave a comment

តើពាក្យ «វិសុទ្ធិមគ្គ» មានន័យដូចម្ដេច ?


វិសុទ្ធិមគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វិឝុទ្ធិមាគ៌ ) ផ្លូវនៃសេចក្ដីបរិសុទ្ធ ។ ឈ្មោះគម្ពីរមួយខាងព្រះពុទ្ធសាសនា និយាយអំពីសីល សមាធិ បញ្ញា ដែលជាផ្លូវនៃសេចក្ដីបរិសុទ្ធ, ជាគម្ពីរមានដំណើរសេចក្ដីពីរោះចាប់ចិត្ត, កើតអំពីស្នាដៃរបស់ព្រះមហាថេរមួយអង្គនាម ពុទ្ធឃោសៈ ឬ ពុទ្ធឃោសាចារ្យ បានតែងនៅកោះលង្កា ជាភាសាបាលី ក្នុងសតវត្សរ៍ទី ១០ នៃពុទ្ធសករាជ ក្នុងកាលដែលព្រះថេរ:អង្គនេះចេញពីប្រទេសឥណ្ឌាទៅនៅឯលង្កាទ្វីប ដើម្បីនឹងប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក ពីសីហឡភាសាមកជាភាសាបាលី ( ម. ព. ពុទ្ធឃោសៈ ឬ ពុទ្ធឃោសាចារ្យ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply