Posted on Leave a comment

តើពាក្យ «វិសេសន» មានន័យដូចម្ដេច ?


វិសេសន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឲ្យផ្សេងគ្នា, ឲ្យប្លែកគ្នា; ការធ្វើឲ្យច្បាស់លាស់, ឲ្យជាក់លាក់** ។ គុណសព្ទឬតុល្យាធិករណៈ គឺសព្ទដែលប្រាប់លក្ខណៈរបស់នាមនាម ប្រើជាជំនួយនាមនាម, ដូចជា ផ្ទះតូចទាប; តូច និង ទាប ជាវិសេសន:របស់ ផ្ទះ ( ព. វ. ) ។ **ពាក្យ “លាក់” ត្រូវបានកែសម្រួលពីពាក្យដើម “លាក” ទើបសមស្របតាមបរិបទនេះ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. វិសេសន; សំ. វិឝេឞណ ) ដែលប្រាប់លក្ខណៈ; ដែលជាជំនួយគេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply