វិសោធនកម្ម
មានន័យថាការកែប្រែ ឬបន្ថែមទៅលើបទដ្ឋាន និងមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ ដូចជា ច្បាប់អន្តរជាតិ ឬរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្រុកមួយ ឬច្រើន។
ឧទាហរណ៍៖ ឧ. រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើវិសោធនកម្មប្រាំមួយលើក។ ការធ្វើវិសោធកម្មលើកទី១ គឺកែប្រែមាត្រា២៨ ដែលត្រូវបានអនុម័តនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤។ លើកទី២ នៅថ្ងៃទី៤ មីនា ឆ្នាំ១៩៩៩។ លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១។ លើកទី៤ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤។ លើកទី៥ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ និងលើកទី៦ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖