Posted on Leave a comment

តើពាក្យ «វិហគ» មានន័យដូចម្ដេច ?


វិហគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកដែលទៅតាមអាកាស, សត្វស្លាប ។ វិហគាធិប ឬ វិហគាធិបតី ( សំ. បា. < វិហគ + អធិប ឬ អធិបតិ ) សេ្ដចបក្សី, គ្រុឌ ( ពាក្យសន្មតប្រើតាមសម័យ ) : វិហង្គចក្រ ឬ –យន្ត្រ ( –ហង់គៈច័ក ឬ –យន់) គ្រឿងចក្រឬយន្តសម្រាប់ទៅតាមអាកាស ( អាកាសយាន ) ។ វិហង្គជន ( –ហង់គៈជន់) ជនអ្នកទៅតាមអាកាសបាន, អ្នកជិះយន្តហោះ ( អាកាសយានិក ) ។ វិហង្គយាន ឬ –ពាហនៈ, –វាហនៈ ( –ហង់គៈ–) អាកាសយាន ។ វិហង្គយានដ្ឋាន ឬ អាកាសយានដ្ឋាន ទី, កន្លែងសម្រាប់យន្តហោះឡើងចុះឬសម្រាប់ចតយន្តហោះ ។ វិហង្គសត្វ បក្សី, ពួកបក្សី ( ទួទៅ ) ។ វិហង្គយានសាលា, វិហង្គយានមាល ឬ អាកាសយាន– ( –ហង់គៈយានៈសាល៉ា, –មាល ឬ –សៈយានៈ– ) រោងដាក់យន្តហោះ ។ វិហង្គយានារោហក ( –ហង់គៈ–ហៈកៈ ឬ –ហក់;< វិហង្គ + យាន + អារោហក “អ្នកជិះ” ) អ្នកជិះយន្តហោះ( បើស្រ្តីជា វិហង្គយានារោហិកា ) ។ ល ។ ( ម. ព. អាកាស ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply