Posted on Leave a comment

តើពាក្យ «វឹក» មានន័យដូចម្ដេច ?


វឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រវិលទៅវិលមករឿយៗ កូររឿយៗ ដើម្បីឲ្យខាប់ឬឲ្យទន់, ឲ្យឡើងសម្បុររលោង ឬឲ្យស។
ឧទាហរណ៍៖ វឹកឲ្យសព្វ, កូរវឹក, វឹកស្ករត្នោត, វឹកតាំងម៉ែ ( និយាយថា វឹត ឬ វិត ក៏មាន, តាមទម្លាប់ប្រើដោយស្រុក ) ។

                      វក់ធ្វើម្ដងៗ, ស្រើបធ្វើតាមគ្នាម្ដងៗ, បណ្ដាលឲ្យមានច្រើនម្ដងៗ។
ឧទាហរណ៍៖ វឹកធ្វើការ, វឹកដាំសណ្ដែកបាយមិនសល់ម្នាក់, វឹកមើលល្ខោន ( ម. ព. វើត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply