Posted on Leave a comment

តើពាក្យ «វុឌ្ឍិ» មានន័យដូចម្ដេច ?


វុឌ្ឍិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វ្ឬទ្ធិ ) សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព។
ឧទាហរណ៍៖ មានវុឌ្ឍិ ។ វុឌ្ឍិកម្ម អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន ។ វុឌ្ឍិកាល ឬ –សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើន ។ វុឌ្ឍិជន្ម ( –ជន់ ) ឬ ជន្មវុឌ្ឍិ (ជន់-ន្ម:– ) អាយុដែលចម្រើនឬសេចក្ដីចម្រើនអាយុ ។ វុឌ្ឍិធម៌ ធម៌ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិពរ ឬ វរវុឌ្ឍិ ( វៈរៈ– ) ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។ វុឌ្ឍិភាព ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ ល ។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា គុណវុឌ្ឍិ ( គុណៈ– ) សេចក្ដីចម្រើនដោយគុណ ។ ធនវុឌ្ឍិ ( ធៈនៈ– ) សេចក្ដីចម្រើនដោយទ្រព្យ ។ បុញ្ញវុឌ្ឍិ( ប៉ុញ-ញ៉ៈ– ) សេចក្ដីចម្រើនដោយបុណ្យ ។ ពលវុឌ្ឍិ ( ពៈលៈ– ) សេចក្ដីចម្រើនកម្លាំង។ ភោគវុឌ្ឍិ ( –គៈ– ) សេចក្ដីចម្រើនភោគៈ ។ យសវុឌ្ឍិ ( យៈសៈ– ) សេចក្ដីចម្រើនដោយយស, ដោយបរិវារ ។ លាភវុឌ្ឍិ ( – ភៈ– ) ការចម្រើនលាភ ។ សិរីវុឌ្ឍិ សេចក្ដីចម្រើនសិរី ។ សីលវុឌ្ឍិ ( –ល៉ៈ– ) សេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល ។ សុខវុឌ្ឍិ ( សុ-ខៈ– ) សេចក្ដីចម្រើនដោយសុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply