វើក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. វិក អ. ថ. វ៉ឺក “បើក; លើកឡើង; សើយ” ) ធ្វើឲ្យរង្វើលល្បោះៗពីគ្នា។
ឧទាហរណ៍៖ វើកស្រូវ ដកស្រូវពង្រោះចេញខ្លះឲ្យរង្វើលៗ ហើយយកស្រូវដែលដកនោះទៅស្ទូងក្នុងស្រែឯទៀត ( សម្ដីអ្នកស្រុកមង្គលបុរី ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ វាររាបលើដី មានមើមកើតពីឫសដើមដែលចាប់ចុះទៅក្នុងដី ដូចដំឡូងជ្វា, សណ្ឋានដើមស្រដៀងនឹងដំឡូងរលួស តែមានជ័រស្អិតនៅសំបក, បរិភោគឆៅបាន។
ឧទាហរណ៍៖ វល្លិវើក, មើមវើក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖