Posted on Leave a comment

តើពាក្យ «វើក» មានន័យដូចម្ដេច ?


វើក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. វិក អ. ថ. វ៉ឺក “បើក; លើកឡើង; សើយ” ) ធ្វើឲ្យរង្វើលល្បោះៗពីគ្នា។
ឧទាហរណ៍៖ វើកស្រូវ ដកស្រូវពង្រោះចេញខ្លះឲ្យរង្វើលៗ ហើយយកស្រូវដែលដកនោះទៅស្ទូងក្នុងស្រែឯទៀត ( សម្ដីអ្នកស្រុកមង្គលបុរី ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ វាររាបលើដី មានមើមកើតពីឫសដើមដែលចាប់ចុះទៅក្នុងដី ដូចដំឡូងជ្វា, សណ្ឋានដើមស្រដៀងនឹងដំឡូងរលួស តែមានជ័រស្អិតនៅសំបក, បរិភោគឆៅបាន។
ឧទាហរណ៍៖ វល្លិវើក, មើមវើក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply