វៀន
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព័ទ្ធពេនចូល, ព័ទ្ធខ្វេរក្រវៀន។
ឧទាហរណ៍៖ វៀនដេក ដេកផ្អៀងក្នុងទីចង្អៀតអង្កុញជើងដៃក្រវៀន ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ត្បាញដោយចម្រៀកផ្ដៅ ចាក់ទាក់ជាក្រឡាបួនជ្រុងៗ ចងព័ទ្ធពីខាងក្រោយកូបឬរយាងដំរីសម្រាប់ដាក់អីវ៉ាន់រាយរងផ្សេងៗ ។
ឧទាហរណ៍៖ កូបដំរីខ្លះមានវៀន ខ្លះឥតវៀន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖