វេជ្ជ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វៃទ្យ “អ្នកចេះអាយុវេទ គឺចេះវិជ្ជាសម្រាប់រក្សាអាយុ” ) ពេទ្យ ឬ ពែទ្យ ។ វេជ្ជកម្ម ការរបស់ពេទ្យ, ការរក្សារោគ, ការមើលជំងឺ ។ វេជ្ជគ្រឹះ ផ្ទះពេទ្យ ( ម. ព. ពេទ្យមន្ទីរ ផង ) ។ វេជ្ជដ្ឋាន ( ម. ព. ពេទ្យស្ថាន ) ។ វេជ្ជប្បញ្ញតិ្ត បញ្ញត្តិ, ការហាមប្រាមរបស់ពេទ្យ ។ វេជ្ជមន្ទីរ ( ម. ព. ពេទ្យមន្ទីរ ) ។ វេជ្ជវិជ្ជា ( ម. ព. ពេទ្យវិទ្យា ) ។ វេជ្ជសាស្រ្ត ( ម. ព. ពេទ្យសាស្រ្ត ) ។ វេជ្ជសាស្រ្តាចារ្យ សាស្រ្តាចារ្យពេទ្យ គឺគ្រូធំបង្រៀនវេជ្ជវិជ្ជា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖