Posted on Leave a comment

តើពាក្យ «វេទ» មានន័យដូចម្ដេច ?


វេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីដឹង, វិជ្ជា, ចំណេះ ។ គម្ពីរសម្ដែងបែបរបៀបផ្សេងៗខាងសាសនាព្រាហ្មណ៍, ក្នុងសម័យដើម មានត្រឹមតែ ៣ យ៉ាងគឺ ១- ឫគ្វេទ ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា; ២- យជុវ៌េទ ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង; ៣- សាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម… ។ វេទទាំង ៣ នេះសុទ្ធតែប្រើភាសាសំស្រ្កឹត ហៅដោយរួបរួមថា វេទត្រ័យ ឬ ត្រ័យវិទ្យា ឬក៏ ត្រៃវេទ; ពួកព្រាហ្មណិកប្រកាន់ជឿស៊ប់ថា មហាព្រហ្មប្រសិទ្ធីឲ្យកើតឡើង មិនមែនមនុស្សតាក់តែងទេ; លុះចំណេរតមក កើតមាន អថព៌វេទ ឬ អថព្វ– “វេទសម្រាប់សូត្រហៅឬសូត្របណ្ដេញខ្មោចបិសាច . . . ” មួយថែមទៀត រួមជាវេទមាន ៤ យ៉ាង ។ វេទកោសល ( –ទ:កោសល់ ) សេចក្ដីឈ្លាស, ស្ទាត់, ជំនាញ ក្នុងវេទ ។ វេទប្រទាន ( –ទ័ប-ប្រៈ– ) ការបង្រៀនវេទ ។ វេទមន្ត ឬ –មន្រ្ត ( វេត-មន់ ) មន្តក្នុងវេទ ។ ខ្មែរច្រើននិយាយសំដៅមន្តអាគម, មន្តសម្រាប់សូត្រស្ដោះផ្លុំ ។ វេទវិទ្យា ( –ទៈវិត-ទ្យា ) វិទ្យាក្នុងវេទ, ការចេះវេទ ។ វេទសាស្រ្ត ( –ទៈសាស ) គម្ពីរវេទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply