Posted on Leave a comment

តើពាក្យ «វេទាង្គ» មានន័យដូចម្ដេច ?


វេទាង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < វេទ + អង្គ “ចំណែក”; បា. វេទង្គ ) អង្គ, ចំណែករបស់វេទ គឺច្បាប់សម្រាប់រក្សាវេទឲ្យគង់នៅគ្រប់គ្រាន់, មាន ៦ យ៉ាងគឺ ១-ការហាត់ថាឬហាត់និយាយបញ្ចេញសម្ដីឲ្យច្បាស់លាស់; ២- ភាគពិស្ដាររបស់គម្ពីរ ឬការសិក្សាសេចក្ដីពិស្ដារ; ៣- គម្ពីរវេយ្យាករណ៍ ឬការសិក្សាវេយ្យាករណ៍ដោយសព្វគ្រប់; ៤- ឆន្ទសាស្រ្ត ឬសិក្សាឲ្យចេះលក្ខណៈរបស់ឆន្ទ; ៥- ទ្យោតិសាស្រ្ត ឬការសិក្សាឲ្យចេះទ្យោតិសាស្រ្ត; ៦- គម្ពីរអធិប្បាយសព្ទ ឬរៀនអធិប្បាយសព្ទ ក្នុងវេទទាំងមូល ( តាមលទ្ធិព្រាហ្មណ៍ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply