Posted on Leave a comment

តើពាក្យ «វេទិកា» មានន័យដូចម្ដេច ?


វេទិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ភ្នាក់ដៃ; បង្កាន់ដៃ; ក្ដារហ៊ឹង; ជើងម៉ាសម្រាប់អង្គុយ; ថ្នាក់ខ្ពស់ គឺថ្នាក់ដែលគេលើកតម្កល់ឲ្យខ្ពស់ជាងទីម្ខាង( សម្រាប់អង្គុយមើលមហោស្រពជាដើម ឲ្យស្រឡះភ្នែក ) ឬកន្លែងខ្ពស់ដាច់ដោយឡែកពីទីអង្គុយធម្មតាសម្រាប់វាគ្មិនថ្លែងសេចក្ដីក្នុងសន្និបាតផ្សេងៗ ដូចយ៉ាងវេទិកានៅរដ្ឋសភាជាដើម ។ វេទិកាស្វៃរិន វេទិកាសេរី; វេទិកាទំនេរ ។ ពាក្យនេះប្រើសំដៅយកខ្ទង់ឬទំព័រសារព័ត៌មាន** ដែលគេបើកសម្រាប់ឲ្យមហាជនសរសេរអត្ថបទផ្សេងៗផ្ងើទៅចុះផ្សាយដើម្បីបញ្ចេញយោបល់របស់ខ្លួន ( តម្រូវនឹងពាក្យបារាំងថា Tribune libre ) ។ **ពាក្យ “ព័ត៌មាន” ត្រូវបានកែតម្រូវពីពាក្យដើម “ពត៌មាន” ដោយហេតុថាមានតែពាក្យ “ព័ត៌មាន” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply