Posted on Leave a comment

តើពាក្យ «វ៉ាន់ស៊ុយ» មានន័យដូចម្ដេច ?


វ៉ាន់ស៊ុយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. អ្វានស៊ុយ ឬ អួនស៊ុយ ) ឈ្មោះដំណាំតិណជាតិ មានក្លិនក្រអូបឆួល ប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះ ឬបបរគ្រឿងឲ្យមានរសឆ្ងាញ់, មាន ២ ប្រភេទគឺ មួយប្រភេទស្លឹកល្អិតទន់ស្រួយ, មួយប្រភេទទៀតស្លឹកធំទ្រវែងសាច់ស្វិតបន្តិច ( ទាំង ២ ប្រភេទនេះដើមកំណើតមកពីប្រទេសចិន )។
ឧទាហរណ៍៖ ហាន់វ៉ាន់ស៊ុយជ្រក់ត្រីស្ងោរ ។

                      ស្មៅមួយប្រភេទ ជាគ្រឿងទេស។ គេស្គាល់វ៉ាន់ស៊ុយលើកដំបូងនៅប្រទេសជុំវិញសមុទ្រមេឌី ទេរ៉ាណេ តាំងពីសតវត្សទី ១៥ មុនកំណើតព្រះយ៉េស៊ូ។ ឥឡូវដើមវ៉ាន់ស៊ុយ មានដាំនៅគ្រប់ប្រទេសសកលលោក។ គេប្រើគ្រាប់អប់នំ ឬម្ហូបផ្សេងៗ។ ប្រេងដែលបញ្ចេញពីគ្រាប់សម្រាប់ប្រើជាថ្នាំក្អក ឬថ្នាំលើកកម្លាំង។

                     ជីរមួយប្រភេទ ដែលគេដាំយកមកធ្វើជាគ្រឿងទេសបន្ថែមជួយឱ្យមានក្លិនឈ្ងុយ និងសោភ័ណភាព ក្នុងម្ហូបអាហារ ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរវ៉ាន់ស៊ុយ – អំបូរ ៖ UMBELLIFEREAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Coriandrum sativum Lin. – ឈ្មោះអង់គ្លេស ៖ Coriander – ឈ្មោះបារាំង ៖ Coriander – ប្រភពដើម ៖ ប្រទេសនៅជុំវិញសមុទ្រមេឌីទែរ៉ាណេតាំងពី១៥ សតវត្ស មុនកំណើតព្រះយេស៊ូ(២៦)។ – លក្ខណៈរូបសាស្រ្ត ៖ ដើមឈរត្រង់ មានកម្ពស់១០-២៥ស.ម និងបែកមែកនៅ ផ្នែកខាងលើ។ ស្លឹកមានដុះចេញនៅក្បែរឫស និងមានទងវែងគែមឆែកជុំវិញ។ ផ្កាជាកញ្ចុំ៣-៥រួមទង មានពណ៌ស និងជួនកាលមានលាយពណ៌កូឡាបបន្តិច។ ផ្លែរាងមូលរលោងប្រវែង២,៥-ម.ម ពណ៌លឿងត្នោត។ – លក្ខណៈជីវសាស្ត្រ ៖ មានក្លិនក្រអូប – លក្ខណៈអេកូឡូស៊ី ៖ ដាំនៅតាមប្រទេសតំបន់ក្តៅ និងត្រជាក់បង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកនិងដើមប្រើជាគ្រឿងបន្ថែម ជួយឱ្យ មានក្លិនឈ្ងុយ និងសោភ័ណ្ឌភាពក្នុងម្ហូបអាហារ។ គ្រាប់ប្រើសម្រាប់អប់នំ។ គល់និងឫសបុកធ្វើជាទឹកត្រីជ្រលក់។ ជាឱសថ៖ រុក្ខជាតិទាំងមូលប្រើព្យាបាលកញ្ជ្រឹលចេញមិនចេញមិនអស់ គ្រុនផ្តាសាយ និងជួយបញ្ចេញញើស។ ស្លឹកស្រស់ប្រើបុកពួតយកទឹកលាយស្រា លាបកន្ទួលសើស្បែកក្មេងកើតកញ្ជ្រឹល។។ ផ្លែប្រើសម្រាប់ជួយរំលាយអាហារ បញ្ចុះទឹកនោម បន្ថយទឹកដោះ ព្យាបាលក្អក ឈឺពោះ ហើយពោះ ដេកមិនលក់ និងស្រ្តីមានរដូវមិនទៀង។ ផ្លែបុកពូតយកទឹកលាបមុខជួយបំបាត់អាចម៍រុយ (២៧) ប្រេងចេញពីគ្រាប់សម្រាប់ប្រើព្យាបាលក្អក និងលើកកម្លាំង(២៦)។
ឧទាហរណ៍៖ (២៦) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៧៣ (២៧) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ៤ ទំព័រ៣៥

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply