ទីទៃ
?ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ដទៃ; ផ្សេង, ដោយខ្លួន ។
ឧទាហរណ៍៖ ផ្ទះទីទៃ, ភូមិទីទៃ, មុខរបរទីទៃពីគ្នា ។
ម្ដាយទីទៃ ឬ ឪពុកទីទៃ បងប្អូនបង្កើត ដែលមានឪពុកជាមួយ ម្ដាយផ្សេងគ្នា ឬដែលមានម្ដាយជាមួយ ឪពុកផ្សេងគ្នា, ដោយបរិយាយថា ឥតពីម្ដាយទៅឪពុកមានប្រពន្ធទៀត ក៏មានកូន, ឬម្ដាយនៅ ប៉ុន្តែឪពុកមានប្រពន្ធផ្សេងទៀត ក៏មានកូន, កូនទាំងនោះហៅថា បងប្អូនម្ដាយទីទៃ; បើឪពុកលះលែងម្ដាយ ឬឪពុកស្លាប់ទៅ ម្ដាយមានប្ដីទៀតហើយមានកូន, កូនមុននិងកូនក្រោយហៅថាបងប្អូនឪពុកទីទៃ។ ព. ទ. បុ. ថា នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ មានអត្ថន័យថា កាលបើមានដំណើរទៅកាន់ទីណាមួយជាមួយគ្នា, ត្រូវសង្រ្គោះគ្នាដូចបងប្អូនបង្កើត ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សព្វ.) ដទៃ; ផ្សេង, ដោយខ្លួន ។
ឧទាហរណ៍៖ ផ្ទះទីទៃ, ភូមិទីទៃ, មុខរបរទីទៃពីគ្នា ។
ម្ដាយទីទៃ ឬ ឪពុកទីទៃ បងប្អូនបង្កើត ដែលមានឪពុកជាមួយ ម្ដាយផ្សេងគ្នា ឬដែលមានម្ដាយជាមួយ ឪពុកផ្សេងគ្នា, ដោយបរិយាយថា ឥតពីម្ដាយទៅឪពុកមានប្រពន្ធទៀត ក៏មានកូន, ឬម្ដាយនៅ ប៉ុន្តែឪពុកមានប្រពន្ធផ្សេងទៀត ក៏មានកូន, កូនទាំងនោះហៅថា បងប្អូនម្ដាយទីទៃ; បើឪពុកលះលែងម្ដាយ ឬឪពុកស្លាប់ទៅ ម្ដាយមានប្ដីទៀតហើយមានកូន, កូនមុននិងកូនក្រោយហៅថាបងប្អូនឪពុកទីទៃ។ ព. ទ. បុ. ថា នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ មានអត្ថន័យថា កាលបើមានដំណើរទៅកាន់ទីណាមួយជាមួយគ្នា, ត្រូវសង្រ្គោះគ្នាដូចបងប្អូនបង្កើត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖