Posted on Leave a comment

តើពាក្យ «ទុក» មានន័យដូចម្ដេច ?


ទុក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅ ឬរក្សាអ្វីៗឲ្យគង់ ។
ឧទាហរណ៍៖ ទុកទ្រព្យ ។

                  បម្រុងឲ្យ, ផ្គងឲ្យ ។
ឧទាហរណ៍៖ ទុកបាយឲ្យ, ទុកប្រាក់ឲ្យ ។

                 ទុកដាក់ ទុកអីវ៉ាន់មានរបៀប, ទុកដោយប្រយ័ត្ន ។ ទុកដាក់កូនចៅ រៀបចំឲ្យកូនឬចៅមានគូស្រករ ។ ព. ទ. បុ. ថា ។
ឧទាហរណ៍៖ ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅមើលផៅសន្ដាន (មានអត្ថន័យរាក់ដែរទេ) ។មួយយ៉ាងថា : ទុកដាក់កូនចៅ ត្រូវពិនិត្យផៅពង្ស; មួយយ៉ាងទៀតថា : មុននឹងទុកដាក់កូន ត្រូវសួរបងប្អូននិងចិត្តកូនសិន (នេះក៏មានអត្ថន័យរាក់ៗដែរ ) ។ យកចិត្តទុកដាក់ ផ្ចង់ចិត្តប្រុងប្រយ័ត្នជានិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply