Posted on Leave a comment

តើពាក្យ «ទុក្ករៈ» មានន័យដូចម្ដេច ?

ទុក្ករៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទុក្ករ; សំ. ទុស្ករ) ដែលកម្រធ្វើបាន, ដែលធ្វើបានដោយកម្រ, ដែលពិបាកធ្វើ, ដែលមិនងាយនឹងធ្វើកើត; ការធ្វើបានដោយកម្រ, ការកម្រធ្វើបាន, អំពើដែលគេពិបាកធ្វើ ។ ទុក្ករកម្ម (ទុក-កៈរ៉ៈ ក័ម) ន. (បា.; សំ. ទុស្ករកម៌ន៑ ) អំពើកម្រ គឺការអ្វីមួយដែលកម្រអ្នកណាធ្វើបាន ។ ទុក្ករការណ៍ ( ទុក-កៈរ៉ៈកា) ន. (បា. ទុក្ករការណ; សំ. ទុស្ករការណ ) ហេតុដ៏កម្រ, ដំណើរយ៉ាងក្រ ។ ទុក្ករកិច្ច (ទុក-កៈរ៉ៈកិច) ន. (បា.; សំ. ទុស្ករក្ឫត្យ, ឫ > រឹ = ទុស្ករក្រឹត្យ, ក្ល. ម. ទុក្ករក្រឹត្យ ) កិច្ចដ៏កម្រ គឺកិច្ចដែលកម្រអ្នកណាមួយធ្វើកើត; ក្រឹត្យវិន័យដែលតឹងចង្អៀតកម្រអ្នកណាមួយនឹងប្រព្រឹត្ត, កាន់ឲ្យត្រឹមត្រូវសព្វគ្រប់បាន ។ ទុក្ករកិរិយា ( ទុក-កៈរ៉ៈកិរ៉ិយ៉ា) ន. (បា.; សំ. ទុស្ករក្រិយា ) អំពើយ៉ាងកម្រ, ដំណើរធ្វើកិច្ចដែលអ្នកទាំងពួងធ្វើបានដោយកម្រ; បានខាងឯការបំពេញព្យាយាមដើម្បីឲ្យបានសម្រេចពោធិញ្ញាណ ។
ឧទាហរណ៍៖ ព្រះមហាសត្វ (ទ្រង់ព្រះនាមសិទ្ធត្ថ ) ទ្រង់ធ្វើទុក្ករកិរិយាអស់៦ឆ្នាំ ទើបបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។

                   ទុក្ករក្រឹត្យ ( ទុក-កៈរ៉ៈក្រឹត) ន. (បា. និង សំ. ក្ល. ) ដូចគ្នានឹង ទុក្ករកិច្ច (ម. ព. នោះ ) ។ ទុក្ករចរិយា ( —ចៈរ៉ិយ៉ា) ន. (បា.) ការប្រព្រឹត្តដែលគេធ្វើបានដោយកម្រ, សេចក្ដីប្រព្រឹត្តតឹង, ការកាន់តឹង ។ ទុក្ករប្បធាន(ទុក-កៈរ៉ាប់-ប៉ៈធាន) ន. (បា.) ព្យាយាមតឹង, ព្យាយាមម៉ឺងម៉ាត់ ។ ល ។

?ថ្នាក់ពាក្យជា គុណនាម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply