ទេវទត្ត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឈ្មោះភិក្ខុមួយរូបជាព្រះអនុជអយ្យិកាមួយ គឺជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ ); ទេវទត្តនេះ, លុះបួសហើយបានយូរបន្តិចមក, ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ, ខំប្រឹងធ្វើព្យាយាមនឹងសម្លាប់ព្រះអង្គ ប៉ុន្តែមិនបានសម្រេចដូចបំណង, ត្រាតែព្រះធរណីស្រូបខ្លួនយកទៅ ។ ព. ទ. បុ. ចិត្តជាទេវទត្ត មាត់ជាទេវតា សេចក្ដីថា ចិត្តអាក្រក់ប្រហែលនឹងចិត្តទេវទត្ត ប៉ុន្តែសំដីដែលចេញពីមាត់ទន់ផ្អែមពីរោះគួរនឹងឲ្យទុកចិត្តថាពិតប្រាកដដូចជាទេវតា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖