Posted on Leave a comment

តើពាក្យ «ទេវបុត្តមារ» មានន័យដូចម្ដេច ?


ទេវបុត្តមារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មារ​ដែល​ជា​ទេវបុត្ត បាន​ដល់​ស្ដេច​មារាធិរាជ មាន​កំណើត​ក្នុង​ជាន់​ទេវតា​ដែល​តែង​តែ​បង្ក​ព្យុះ​ភ្លៀង​ឲ្យ​កើត​ការ​ភ័យ​ខ្លាច ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​មាន​តំណាល​ថា ទេវបុត្តមារ (មារាធិរាជ) បាន​ប្រើ​កូន​ស្រី​ខ្លួន ៣ នាក់​គឺ នាង​តណ្ហា, នាង​រាគា, និង​នាង​អរតី ឲ្យ​ទៅ​ផ្ចាញ់​ព្រះ​សម្មាសម្ពុទ្ធ តែ​ដោយ​ព្រះ​អង្គ​ជា​បុគ្គល​អស់​កិលេស, មិន​ចាប់​អារម្មណ៍, មិន​រំភើប​នឹង​ឧបាយកល​ខ្មៅ​កខ្វក់​ទាំង​នោះ​ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply