ទេស
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា. ទិស > ទេស ) សំដែង, និយាយពន្យល់ក្នុងផ្លូវព្រះពុទ្ធសាសនា ។
ឧទាហរណ៍៖ និមន្តលោកទេសមហាជាតក៍ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ប្រទេស; ភូមិ ( ទោះមានមនុស្សនៅក្ដី ឥតមានមនុស្សនៅក្ដី) ។
ឧទាហរណ៍៖ ស្រុកទេស ។
ឈ្មោះសំពត់សាច់ម៉ដ្ឋច្រើនបែប : សំពត់ទេស (ច្រើនហៅថា ទេសឯក : ទេសឯកស, ទេសឯកខ្មៅ) ។ មើលក្នុងពាក្យ ផាឌិប ទៀតផង ។ គ្រឿងសម្លវិសេសដែលមានក្លិនក្រអូបប្រហើរមានរសឆ្ងាញ់ពីសា ក៏ហៅថា ទេស ដែរ : គ្រឿងទេស ។ អាហារទិព្វទេស គឺអាហារមានឱជារសឆ្ងាញ់ពីសាប្រដូចនឹងអាហារទិព្វ(ច្រើនប្រើក្នុងសាស្ត្រាបុរាណ) ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធំដំបងមាំខ្ពស់ ។
ឧទាហរណ៍៖ សេះទេស; កប្បាសទេស, ចំប៉ីទេស (ព្រោះមានពូជដើមមកពីបរទេស) ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរសាត់ព្រាត់ ឬសាត់អណ្តែតទៅតាមតែប្រទះ ។
ឧទាហរណ៍៖ ដើរទេស ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖