ទៈបាន
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (ព. សា. ) ទើបបាន ។
ឧទាហរណ៍៖ បងឯងធ្វើអ៊ីចឹងមិនកើតទេ ធ្វើតាមខ្ញុំប្រាប់នុះវិញទៈបានកើត !, លុះតែយើងទៅប្រាប់គេទៈបានគេមក ។ កុំប្រើពាក្យ បាន ទទេ ដូចជាថា អ្នកឲ្យប្រាក់ខ្ញុំសិន បានខ្ញុំឲ្យរបស់នុះទៅអ្នក; លុះតែធ្វើយ៉ាងហ្នឹងបានបាន ។ ត្រូវប្រើពាក្យ ទើបបាន ឬ ប្រើ ព. សា. ថា. ទៈបាន នេះ វិញ (មើលក្នុងពាក្យ ទើប ទៀតផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖