Posted on Leave a comment

តើពាក្យ «ទ្រព្យសម្បត្តិរដ្ឋ/ទ្រព្យសម្បត្តិរបស់រដ្ឋ» មានន័យដូចម្ដេច ?


ទ្រព្យសម្បត្តិរដ្ឋ/ទ្រព្យសម្បត្តិរបស់រដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទ្រព្យសម្បត្តិរបស់ពលរដ្ឋទូទាំងប្រទេស ដោយរដ្ឋជាអ្នកគ្រប់គ្រង។ ទ្រព្យសម្បត្តិនេះ ជាមូលដ្ឋានសម្ភារៈដ៏មានតម្លៃនៃរបបយើង និងជាប្រភពនៃកម្លាំងសេដ្ឋកិច្ច និងកម្លាំងការពារ ដើម្បីធានាការការពារ និងកសាងមាតុភូមិ ឆ្លងកាត់អន្តរកាល ឈានជាជំហានៗឡើងសង្គមនិយម ធានាជីវភាពរស់នៅរបស់ប្រជាជន ឱ្យបានប្រកបដោយសុខុមាលភាព សុភមង្គល និងសន្ដិភាព។ ២. ទ្រព្យសម្បត្តិទាំងឡាយ ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់ ការប្រើប្រាស់ ការថែរក្សា ការធ្វើអាជីវកម្មរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងឡាយ ដែលរដ្ឋប្រគល់ទៅឱ្យនីតិបុគ្គលសាធារណៈដទៃទៀត កាន់កាប់ ប្រើប្រាស់ ថែរក្សា និងធ្វើអាជីវកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply