Posted on Leave a comment

តើពាក្យ «ទ្រព្យអរូបី» មានន័យដូចម្ដេច ?


ទ្រព្យអរូបី


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ទ្រព្យទាំងឡាយណា ដែលមិនមែនជាទ្រព្យរូបវន្ត ឬទ្រព្យហិរញ្ញវត្ថុ។ ទ្រព្យអរូបី អាចត្រូវបានកាន់កាប់ឬគ្រប់គ្រង សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម។ បុគ្គលដែលមានលទ្ធភាពជាម្ចាស់ ឬអ្នកគ្រប់គ្រង ឬអ្នកប្រើប្រាស់ ឬទទួលសិទ្ធិប្រើប្រាស់នូវទ្រព្យអរូបីនោះ នឹងត្រូវទទួលបានមកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច ក្នុងលក្ខខណ្ឌដែលប្រតិបត្តិការត្រូវបានធ្វើឡើងរវាងសហគ្រាសឯករាជ្យ ក្នុងកាលៈទេសៈដែលអាចប្រៀបធៀបបាន។ ទ្រព្យអរូបី ជាអាទិ៍មាន ប្រកាសនីយបត្រតក្កកម្មចំណេះដឹង ឬចំណេះធ្វើ ពាណិជ្ជសញ្ញា ពាណិជ្ជនាម សិទ្ធិចម្លង រចនាបថដែលបានចុះបញ្ជី សិទ្ធិប្រើប្រាស់អាជ្ញាបណ្ណ ស្នាដៃអក្សរសាស្រ្តនិងសិល្បៈនិងទ្រព្យប្រហាក់ប្រហែលផ្សេងទៀត ដែលមានតម្លៃជាកម្មសិទ្ធិបញ្ញា ឬអរូបី។ ដោយមិនកំណត់ត្រឹមតែទ្រព្យដូចតទៅនេះ ពាណិជ្ជសញ្ញា និងពាណិជ្ជនាម ត្រូវបានកំណត់ថាជាទ្រព្យអរូបីទីផ្សារ។ដោយឡែក ប្រកាសនីយបត្រតក្កកម្ម ដែលជានិច្ចកាលកើតឡើងតាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍ ដែលមានហានិភ័យនិងចំណាយខ្ពស់ ត្រូវបានកំណត់ថាជាទ្រព្យអរូបីពាណិជ្ជកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply