ទ្រមាក់ខ្លា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបតូចមួយប្រភេទ សន្ដានសត្វល្វាចេក (តាមឮគេនិយាយតៗមកថា នៅក្នុងព្រៃញៀតស្បាត, បើឮសំឡេងសត្វនោះយំត្រង់កន្លែងណា គឺមានខ្លានៅជិតៗ ក្បែរកន្លែងនោះពុំខាន) ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣០.៥-៣២.៥ ស.ម។ មាឌតូចជាងប្រភេទទ្រមាក់ខ្លាផ្សេងៗទៀត។ ខ្លួនមានពណ៌ខ្មៅទង់ដែងភ្លឺ ភ្នែកពណ៌ខៀវ។ កន្ទុយស្រឡូនរីកចុងរាងដូចវែក។ ។ ទីជំរក៖ ព្រៃគុម្ពោត ព្រៃគុម្ពោត ដុំណុះព្រៃក្មេង ព្រៃឫស្សី ព្រៃល្បោះ។ របាយ៖ វត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមេសា ដល់ខែសីហា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖