ទ្រលឹងទឹង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ពួកកន្ទួតស្រុកផ្លែប្រើជាម្ជូរឬជ្រក់ក៏បាន ។
ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទ សម្រាប់ធ្វើជាគ្រឿងទេស និងជាឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ទ្រលឹងទឹង – អំបូរ ៖ OXALIDACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Averrhoa bilimbi L. – ឈ្មោះអង់គ្លេស ៖ Bilimbing – ឈ្មោះបារាំង ៖ Bilimbi – ប្រភពដើម ៖ ប្រហែលជាមកពីប្រទេសប្រេស៊ីល(១) – លក្ខណៈរូបសាស្រ្ត ៖ ដើមកម្ពស់៥-១០ម។ ស្លឹកជាប្រភេទស្លាបបក្សី ដុះឆ្លាស់ ទង។ កូនស្លឹករាងពងក្រពើស្រួចចុងមានរោមតិចៗ ចំនួន២១-៤៥សន្លឹក ទទឹង១,៥-៣ស.ម និងបណ្តោយ២-១០ស.ម។ ផ្កាជាចង្កោមប្រវែង៥-២០ស.ម ចេញតាមប្រគាបស្លឹក មានពណ៌ក្រហមស្រស់ ពេលស្រពោនក្លាយទៅជាពណ៌ឈាមជ្រូក។ ផ្លែរាងមូលទ្រវែងមានចង្អូរតូចៗ និងមានពណ៌បៃតង។ ផ្លែមានពណ៌លឿងនៅពេលទុំ និងមានគ្រាប់សំប៉ែត។ – លក្ខណៈជីវសាស្ត្រ ៖ ផ្លែមានរសជាតិជូរខ្លាំង – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ដែលមានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែយកមកស្លម្ជូរ និងអាហារផ្សេងៗ ដូច ជាផ្អកត្រលឹងទឹង។ ជាឱសថ៖ ផ្លែព្យាបាលគ្រុន រលាកពោះវៀនធំ រលាកសន្លាក់កមរមាស់ កាមរោគ ហើមក្រសាលគូទ ហើមកូនកណ្តុរ (ក្រឡទែន)(៤៦) និងប្រើលាសសម្អាតខោអាវប្រឡាក់ទឹកខ្មៅ(៤៧)។ ផ្កាព្យាបាលគ្រុន ជ្រាំងអណ្តាត ឈឺធ្មេញ ក្អក ផ្សះដំបៅ ឈឺឆ្អឹង ឈាមចេញតាមជើងធ្មេញ ឫសដូងបាត ហើម ស្ពឹក ឡើងឈាម ទឹកនោមផ្អែម រោកទឹកប្រម៉ាត់ វិលមុខ កមរមាស់ និងជួយឱ្យបាយបាន បំប៉នរាងកាយ និងបញ្ចេញញើស(៤៦)។ ស្លឹកដាំផឹកព្យាបាលទឹកនោមផ្អែម និងក្អកមាន់(៤៦)។
ឧទាហរណ៍៖ (៤៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ១០៨ (៤៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥៤
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)