ទ្រាំង
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ; ឥឡូវរួមចូលក្នុង ខែត្រតាកែវ ស្រុកទ្រាំងមាន ២ គឺ ទ្រាំងត្រើយឯជើង, ទ្រាំងត្រើយត្បូងៗ សព្វថ្ងៃនេះជាអាណាខេត្តកូស័ងស៊ីន រាប់បញ្ចូលក្នុងខែត្រមាត់ជ្រូក (ចូដុក) ។
ឈ្មោះលលកមួយប្រភេទសម្បុររលើប មាត្រតូចជាងលលកធម្មតា, មិនចេះរងាវទេ ចេះតែបូល ឬបរសូរញាប់រន្ថាន់ ។
ឧទាហរណ៍៖ លលកទ្រាំង ។
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ; ឥឡូវរួមចូលក្នុង ខែត្រតាកែវ ស្រុកទ្រាំងមាន ២ គឺ ទ្រាំងត្រើយឯជើង, ទ្រាំងត្រើយត្បូងៗ សព្វថ្ងៃនេះជាអាណាខេត្តកូស័ងស៊ីន រាប់បញ្ចូលក្នុងខែត្រមាត់ជ្រូក (ចូដុក ) ។ ឈ្មោះលលកមួយប្រភេទសម្បុររលើប មាត្រតូចជាងលលកធម្មតា, មិនចេះរងាវទេ ចេះតែបូលឬបរសូរញាប់រន្ថាន់ លលកទ្រាំង ។ នាមសព្ទ ឈ្មោះតចសារព្រឹក្សមួយប្រភេទ (សន្ដានជ្រែ ) មានធាងវែងៗ មានស្លឹកប្រើការបានច្រើនយ៉ាងគឺ ប្រើការចារសាស្ត្រាហៅថា ស្លឹករឹត; ប្រើការដោយយកទ្រនុងស្លឹកវាច្រៀកធ្វើជាកន្លាស់ដោតខ្ទាស់ស្លឹកខ្ចីៗ សៗ គ្របបន្តិចៗលើគ្នាឲ្យបានជាបន្ទះវែងៗ ធំៗ សម្រាប់ប្រក់ឬបាំងហៅថា ភ្ជល់ (មិនជាប់បានយូរប៉ុន្មានទេ); ទោះត្បាញជាការុងឬសំពៀតជាដើមក៏ហៅថា ភ្ជល់ បានដែរ ; ប្រើចម្រៀកតូចៗត្បាញធ្វើជាក្ដោងទូកហៅថា ទទត់; ទ្រនុងដែលសកយកស្លឹកចេញហៅថា ទ្រនុងរឹត ឬ ឆ្អឹងរឹត; ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ ឬ ឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល (គ្រឿងតម្បាញ) ជាដើម ហៅថា ទ្រាំងដែរ : ដំបងទ្រាំង, ដាមទ្រាំង, ព័ន្ធមូលទ្រាំង ។ ព. ទ. បុ. ទ្រាំងកំដរខ្មោច គេយកធាងទ្រាំងដែលគេធ្វើជាដាមឬជាព័ន្ធមូលនោះមកចងភ្ជាប់ ឬខ្ទាស់នឹងកាំជណ្ដើរផ្ទះ ដោយគេជឿតាមទម្លាប់ថា ខ្មោចបិសាចខ្លាចទ្រាំង គេការពារមិនឲ្យខ្មោចបិសាចឡើងតាមជណ្ដើរចូលក្នុងផ្ទះបាន ។ មនុស្សដែលខ្ជិលណាស់ឬដែលល្ងង់ទុយមុយពេក ពេលយប់ដេកលក់មិនសូវដែលប្រែខ្លួន បានត្រឹមតែមកដេកកំដរ កុំឲ្យតែខ្លាចខ្មោចបិសាចលងប៉ុណ្ណោះ, គេនិយាយថា ដូចគេយកទ្រាំងមកកំដរខ្មោច ។ ដើមទ្រាំងនេះច្រើនដុះពីគ្រាប់វាក្នុងព្រៃធំៗ ក្នុងប្រទេសកម្ពុជា មានក្នុងខែត្រក្រចេះនិងខែត្រកំពង់ធំច្រើនជាងខែត្រឯទៀត, ជាតចសារព្រឹក្សមានប្រយោជន៍ច្រើន, គេអាចដាំតាមព្រំវត្តអារាមក៏បាន មិនសូវរើសដីប៉ុន្មានទេ, រស់នៅបានយូរឆ្នាំ វែងឆ្ងាយជាងអាយុមនុស្សអ្នកមានអាយុវែង, ប៉ុន្តែលុះដល់កំណត់កាល ក៏បញ្ចេញផ្កាចំត្រង់កំពូលមានផ្លែជាធ្លាយដូចផ្លែចាក, លុះផ្លែទុំហើយ តចសារព្រឹក្សនេះក៏ងាប់, រាប់ថាជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម, សមដូចព្រះពុទ្ធភាសិតថា តចសារជាតិមានឫស្សី, បបុស, ត្រែង, ទ្រាំងជាដើមបញ្ចេញផ្កាផ្លែសម្លាប់ដើមវាយ៉ាងណា, លាភៈសក្ការៈពុំជា សម្លាប់មនុស្សលោភលាមកតក់ម៉ក់អាក្រក់ក្រៃ ក៏មានឧបមេយ្យដូច្នោះដែរ ។
ឧទាហរណ៍៖ ដំបងទ្រាំង, ដាមទ្រាំង, ព័ន្ធមូលទ្រាំង ។
សារព្រឹក្សមួយប្រភេទ កម្ពស់ ៤-១០ម ដើមមានវិជ្ឈមាត្រ ៥០-៦០ ស.ម ដុះក្នុងព្រៃក្រាស់ល្មមនៃឧបទ្វីបឥណ្ឌូចិន។ ស្លឹកទ្រាំងវែងជាងស្លឹកសារព្រឹក្សឯទៀត។ ធាងវែងដល់ ១២ម ស្លឹកប្រើការពីជំនាន់ដើមសម្រាប់ចារសាស្ត្រា ហៅថាស្លឹករឹត ដោយភិក្ខុសង្ឃ។ សព្វថ្ងៃ មានគ្រូថ្នាំខ្មែរខ្លះៗ និងហោរប្រើស្លឹកទ្រាំងសម្រាប់សរសេរ។ ស្លឹកចាស់ៗ គេប្រើប្រក់ផ្ទះ ធ្វើកន្ទេល ជាដើម។ ធាង ទង ស្លឹក សម្រាប់ធ្វើឈើច្រត់ ព្រួញ ត្រល់។ ផ្លែទ្រាំង អាចបំពុលត្រីបាន។ អ្នកនេសាទគេបាចឱ្យត្រីពុល មុននេសាទវាក្នុងរដូវទឹកសម្រក។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)