Posted on Leave a comment

តើពាក្យ «ធាតុអន្តរធាន» មានន័យដូចម្ដេច ?


ធាតុអន្តរធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ មានសេចក្តីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់ អស់សេចក្តីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្តែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្តាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន ( តាមមនោរថបូរណីអដ្ឋកថា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply