នង្គ័ល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. នង្គល; សំ. លាង្គល) ប្រដាប់សម្រាប់ភ្ជួរផែនដី ។ កាព្យសម្រាប់ពួកកសិករថា ។
ឧទាហរណ៍៖ យើងជាកសិករ បានភ្លៀងមកអរ រៀបចំនង្គ័ល រនាស់រាល់ប្រាណ ហើយបានខ្វាយខ្វល់ សាបព្រោះរចល់ ឲ្យទាន់វេលា ។
ពាក្យ នង្គ័ល នេះខ្មែរយើងច្រើនហៅក្លាយថា អង្គ័ល; សម្តីនិយាយក្លាយពីសំស្ក្រឹតឬពីបាលីយ៉ាងនេះហៅថា បាលីក្លាយ ឬ បាលីបំប្លែង ដូចគ្នានឹងសម្តី ប្រាក្រឹត របស់អ្នកប្រទេសឥណ្ឌាដែរ ។ អ្នកស្រុកក្នុងខែត្រខ្លះហៅផ្នៀងនង្គ័លថា ខុងម៉ូវ; ពាក្យបណ្តៅហៅ តុកតុល ( មើលក្នុងពាក្យ ប្រាក្រិត ទៀតផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖