និកាយ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពួក, ក្រុម, ហ្វូង, ប្រជុំ ។ ឈ្មោះគម្ពីរសុត្តន្តបិដកដែលចែកចេញជា៥ពួកគឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ, ខុទ្ទកនិកាយ ។ពួកនីមួយៗដែលមានលទ្ធិផ្សេងគ្នា ឬដែលមានបែបបទ, កិច្ចការផ្សេងគ្នា ក៏ហៅថា និកាយ ដូចពាក្យថា ទក្ខិណនិកាយ, ឧត្តរនិកាយ, ធម្មយុត្តិកនិកាយ, មហានិកាយ, ពលនិកាយ, សត្តនិកាយ ជាដើម (ម. ព. ទាំងនោះ) ។
ឧទាហរណ៍៖ ការប្រកាន់និកាយហួសហេតុពេក ជាប្រភពនៃសាមគ្គីភេទ ទាំងជាមូលដ្ឋានឲ្យកើតមានមានះក្រាស់កម្រនឹងទម្រុឌទម្រោមផងទៀត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖