និក្ខិត្តកររបស់រតនាគារ
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ដោយអនុលោមតាមច្បាប់ និងបទបញ្ជាទាំងឡាយឬដោយអំណាចនៃអនុសញ្ញា និក្ខិត្តកររបស់រតនាគារជាអង្គការ និងឯកជននានា ដែលផ្ញើទុកមូលនិធិនៅរតនាគារក្នុងនាមជាកាតព្វកិច្ច ឬដោយឥតបង្ខំ ឬដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការចំណូលនិងចំណាយ តាមរយៈគណនេយ្យកររបស់រតនាគារ។ វៀរលែងតែមានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និក្ខិត្តករម្នាក់អាចបើកគណនីតែមួយគត់នៅរតនាគារ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖